ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. និងលោក លី សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងសមាជិកក្រុមការងារអន្តរក្រសួង តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធខេត្ត អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជនផងដែរ និងសិស្សនិសិ្សត។
នៅសណ្ឋាគារ ដឺ វ៉ាយ ផាលេស រីសត ខេត្តបន្ទាយមានជ័យ